/ / /

វគ្គបណ្ដុះបណ្ដាលពីការកំណត់ប្រភេទថ្នាក់ និងការប្រើប្រាស់កម្មវិធីត្រីវិស័យ(Trey Visay App)តាមទូរស័ព្ទឆ្លាតវៃជូនគ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិ

លោក សេង សុធី អនុប្រធានមន្ទីរតំណាងលោក ង៉ែត ឡឹងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង និងលោក ហង់ សុវណ្ណ មន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង បានអមដំណើរប្រតិភូក្រសួងអប់រំ(ក្រុមការងារនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)ដឹកដោយលោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈចុះបើកវគ្គបណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូកម្រិតមធ្យមសិក្សាទុតិយភូមិស្ដីពីការកំណត់ប្រភេទថ្នាក់ និងការប្រើប្រាស់កម្មវិធីត្រីវិស័យ(Trey Visay App)តាមទូរស័ព្ទឆ្លាតវៃ នៅវិទ្យាល័យហ៊ុន សែន ចាំយាម ក្នុងស្រុកមណ្ឌលសីមា។ឆ្លៀតក្នុងឱកាសនោះលោក សេង សុធី បានណែនាំលោកគ្រូអ្នកគ្រូស្គាល់ពីសមាសភាពប្រតិភូក្រសួងអប់រំព្រមទាំងបង្ហាញពីគោលបំណងខ្លះៗដែលក្រសួងចុះបណ្ដុះបណ្ដាល និងជំរុញលោកគ្រូអ្នកគ្រូកម្រិតមធ្យមសិក្សាទុតិយភូមិទាំងអស់យកចិត្តទុកដាក់ស្ដាប់និងហ្វឹកហាត់នៃការប្រើកម្រងសំណួរនិងកម្មវិធីត្រីវិស័យ(Trey Visay App)ដើម្បីជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការផ្សព្វផ្សាយដល់សិស្សានុសិស្សខ្លួន។ថ្លែងក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈបានគួរបញ្ជាក់ពីគោលបំណងសំខាន់នៃការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺឲ្យសិស្សានុសិស្សថ្នាក់ទី ១០ អាចជ្រើសរើសប្រភេទថ្នាក់បណ្ដុំមុខវិជ្ជាវិទ្យាសាស្រ្ត ឬបណ្ដុំមុខវិជ្ជាវិទ្យាសាស្រ្តសង្គមដែលខ្លួនត្រូវសិក្សានៅថ្នាក់ទី ១១ ឲ្យស្របតាមឧបនិស្ស័យនិងចំណង់ចំណូលចិត្តពិតរបស់ពួកគាត់។ក្រុមការងារប្រតិភូក្រសួងបានផ្ដល់ជាកម្រងសំណួរជូនលោកគ្រូអ្នកគ្រូដើម្បីបំពេញសាកល្បងឆ្លុះបញ្ចាំងឧបនិស្ស័យផ្ទាល់ខ្លួន ។ ទន្ទឹមនឹងនោះ តំណាងប្រតិភូបានរំឭកលោកគ្រូអ្នកគ្រូឲ្យយកចិត្តទុកដាក់អាននឹងយល់ខ្លឹមសារសំណួរនីមួយៗឱ្យយល់ច្បាស់ មុននឹងជ្រើសរើសចម្លើយនៃផ្នែកនីមួយៗ និងធ្វើបទបង្ហាញលម្អិតក្នុងការបំពេញកម្រងសំណួរទាំងនោះ ។បន្ទាប់មក តំណាងប្រតិភូបានណែនាំពីវិធីទាញយកកម្មវិធីត្រីវិស័យ និងរបៀបនៃការប្រើប្រាស់ជូនលោកគ្រូ អ្នកគ្រូ។មុននឹងបញ្ចប់ លោកប្រធាននាយកដ្ឋានបានផ្ដាំផ្ញើគណៈនាយកក៏ដូចជាលោកគ្រូអ្នកគ្រូគប្បីយកកម្រងសំណួរនិងកម្មវិធីត្រីវិស័យប្រើប្រាស់តាមទូរស័ព្ទឆ្លាតវៃអនុវត្តជាមួយសិស្សានុសិស្សថ្នាក់ទី ១០ដើម្បីពួកគាត់ជ្រើសរើសប្រភេទថ្នាក់សិក្សាបានត្រឹមត្រូវនិងស្របតាមឧបនិស្ស័យ។មួយវិញទៀត លោកប្រធានបានបញ្ជាក់ជូនថាកម្មវិធីត្រីវិស័យដែលដាក់អោយទាញយកតាម Play store ចំពោះទូរស័ព្ទឆ្លាតវៃដំណើរការដោយ(Android) និងទាញយកតាម App store ចំពោះទូរស័ព្ទឆ្លាតវៃដែលដំណើរការដោយ(IOS)ជាប្រភេទកម្មវិធីប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផងចំពោះប៊ូតុងមួយចំនួនដូចជាប្រភេទវីដេអូបង្ហាញមុខរបរ ការបង្ហាញពីមុខវិជ្ជាត្រូវសិក្សាផ្នែកសង្គម ឬវិទ្យាសាស្រ្ត និងមិនចាំបាច់មានអ៊ីនធឺណិតក៏អាចប្រើបានចំពោះប៊ូតុងកម្រងសំណួរនៃការធ្វើតេស្តសមត្ថភាពខ្លួន(សិស្ស)។(អត្ថបទ ៖ ហង់ សុវណ្ណ)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាបាល់ទាត់ខេត្តកោះកុង ដែលត្រៀមចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០

  • ហេង គីមឆន/
    26/07/2026

    លោក ទៀ សុរៈឆ័យ និងលោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ នៅវត្តអម្ពវ័ន ស្ថិតនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    26/07/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់ក្មួយៗកុមារកំព្រា ចំនួន ១៦នាក់ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/07/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីសាលាស្រុក សហការជាមួយ មន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ផ្សព្វផ្សាយបទបញ្ជាលេខ:០២.បប របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្សព្វផ្សាយអប់រំសុខភាពស្តីពី ជំងឺគ្រុនឈាម បន្ទប់​សុខភាព តាមបណ្តាគ្រឹះស្ថានសិក្សា ស្ថិតនៅវិទ្យាល័យបុទុមសាគរ

  • ហេង គីមឆន/
    25/07/2026

    សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមកម្មវិធីប្រគេនទៀនព្រះវស្សា នៅតាមបណ្តាវត្តមួយចំនួន ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំទីតាំងសម្រាប់បដិសណ្ឋាកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត