ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងមន្រ្តីឧទ្យានុក្សប្រចាំដែនជម្រកសត្វព្រៃពាមក្រសោប នៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិដោយទូក ០២គ្រឿង ត្រង់ចំណុចកោះស្លឹកគ្រៃ ដែលមានលេខនិយាមកា (២៩៣២៩៧-១២៦៨១៤៧ , ២៩៣១៧៦-១២៦៨១២០ , ២៩៣១២៨-១២៦៧៨៦៨ , ២៩៣៣១០-១២៦៧៩៧៩)បានប្រទះឃើញមានការកាប់រានដីព្រៃថ្មី ខុសច្បាប់យកធ្វើជាកម្មសិទ្ធិ បង្កដោយ(អញ្ញត្តជន) ដែលមានទំហំប្រហែល ២ហិកតា។ ករណីខាងលើនេះកម្លាំងយើងបានធ្វើការដាំស្លាកសញ្ញាហាមការកាប់រានដីព្រៃខុសច្បាប់បានចំនួន ០៥ស្លាក បន្ទាប់មកកម្លាំងយើងបានបន្តធ្វើកំណត់ហេតុ និងចាត់វិធានការតាមនីតិវិធីច្បាប់៕