ថ្ងៃអាទិត្យ ៣ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១:លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ និងលោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត តំណាងអោយមណ្ឌលធ្វើចត្តាឡីស័ក កំរឹតII របស់ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាពង្រឹងការងារគ្រប់គ្រងទិន្នន័យ និងតាមដានឃ្លាំមើលសកម្មភាពពលករ និងបងប្អូនប្រជាពលរដ្ឋដែលទៅរស់នៅ និងធ្វើការនៅបរទេស ចូលមកក្នុងក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






