/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យ ដោះស្រាយបញ្ហាប្រជាពលរដ្ឋ​ទន្ទ្រានកាន់កាប់ដីឯកជនរបស់​រដ្ឋ ស្ថិតនៅចំណុចវាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង

លោក សុខ សុទ្ធី អភិបាលបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យ ដោះស្រាយបញ្ហាប្រជាពលរដ្ឋ​ទន្ទ្រានកាន់កាប់ដីឯកជនរបស់​រដ្ឋ ស្ថិតនៅចំណុចវាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការ​អនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងាររួមមាន អភិបាលស្រុកថ្មបាំង នាយកទីចាត់ការអន្តរវិស័យ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំឬស្សីជ្រុំ ប្រធានការិយាល័យភូមិបាលស្រុកថ្មបាំង និងអ្នកពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងដីដែលប្រជាពលរដ្ឋ​ទន្ទ្រានកាន់កាប់ដីឯកជនរបស់រដ្ឋ ស្ថិតនៅចំណុចវាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំងខេត្តកោះកុង។
ក្នុងការចុះពិនិត្យទីតាំងដីនេះ ក៏មានវត្តមាន​របស់ប្រជាពលរដ្ឋ​ដែលជាអ្នកទន្ទ្រានកាន់កាប់ដីឯកជនរបស់រដ្ឋ​ ដែលមានទីតាំងស្ថិតនៅ​ចំណុច​វាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំងនេះផងដែរ។ បន្ទាប់ពី​លោក សុខ សុទ្ធី ភិបាលរងខេត្ត និងក្រុមការងារចុះពិនិត្យទីតាំងដីនេះ​ឃើញថា៖
១- ទីតាំងដីដែលប្រជាពលរដ្ឋទន្ទ្រានកាន់កាប់ស្ថិតនៅចំណុចវាលត្រៀក ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង​នេះ​ គឺ​ជា​ដីឯកជនរបស់រដ្ឋ ដែលជា​ដីបំរុងទុក​សម្រាប់ប្រើប្រាស់​ជាដីសម្បទានសង្គមកិច្ច​
២-ក្នុងទីតាំងដីដែលប្រជាពលរដ្ឋ​ទន្ទ្រានកាន់កាប់ដីឯកជនរបស់រដ្ឋនេះ មាន​ការសាងសង់ខ្ទមរស់នៅមានលក្ខណៈរាយប៉ាយ និងមានដាំដំណាំមួយចំនួន។
ទន្ទឹមនឹងការចុះពិនិត្យ​មើលទីតាំងដីជាក់ស្តែងនេះ លោក សុខ សុទ្ធី ក៏បាន​ធ្វើការណែនាំដល់​ប្រជាពលរដ្ឋ​ដែលទន្ទ្រានកាន់កាប់​ដី​ឯកជន​របស់រដ្ឋផងដែរ។ ជាលទ្ធផល ប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ដីឯកជនរបស់រដ្ឋ​ទាំង២១គ្រួសារ (ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ) សប្បាយចិត្ត យល់ព្រម​ទទួល​យកដំណោះស្រាយ​របស់​អាជ្ញាធរ ដោយយល់ព្រម​ទៅរស់នៅលើ​ទីតាំងដី​ដែលរដ្ឋបាលស្រុកបាន​រៀបចំទុកសម្រាប់​បែងចែក​ជូន​ប្រជាពលរដ្ឋទាំង​២១គ្រួសារ​នេះ។ ទីតាំងដីសម្បទានសង្គមកិច្ច​ដែលរដ្ឋបាលស្រុករៀបចំទុកសម្រាប់បែងចែកជូនប្រជាពលរដ្ឋ​ទាំង​២១គ្រួសារ ឱ្យមករស់នៅប្រមូលផ្តុំ​គ្នា ដើម្បីអាជ្ញាធរងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជូននេះ​ គឺស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្ត ក៏បានធ្វើការណែនាំដល់លោកអភិបាលស្រុកឱ្យរៀបចំធ្វើលិខិតជូនដំណឹង​ដល់ប្រជាពលរដ្ឋ​ដែលចូលទន្រ្ទានកាន់កាប់ដីឯកជនរបស់រដ្ឋទាំងអស់ ឱ្យរុះរើខ្ទមដោយខ្លួនឯង និងបញ្ឈប់សកម្មភាព​កាប់ទន្ទ្រាន​ដីរដ្ឋតទៅទៀត៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ ហាន់​ ចក់​ ប្រធានការិយាល័យពាហិរសាសនា​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោកប្រធានមន្ទីរ បានចូលរួមសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករកការជិកគាស់ និងការធ្វើមាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានដឹកនាំកិច្ចប្រជុំ ស្ដីពីការប្រតិបត្តិអាចារ្យ អាចារិនី គណៈកម្មការវត្ត ក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោកនាយកឧទ្យានជាតិបទុមសាគរ និងលោកនាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបទុមសាគរ ក្រោមការដឹកនាំរបស់លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ នៅសាលប្រជុំ (ខ) សាលាស្រុកបទុមសាគរ។