ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ រដ្ឋបាលឃុំប៉ាក់ខ្លង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានចុះឃាត់ទូកនេសាទមកចតនៅចំណុចភូមិ២ មានចំនួន០៣ទូក ហើយមានកម្មករទូក ចំនួន១០នាក់ នឹងបានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីយកទៅធ្វើចត្តាឡីស័កបន្ត ។