/ / /

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ព្រមទាំងលោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត ប្រជាពុទ្ធបរិស័ទ សិស្សានុសិស្ស បានអញ្ជើញ ចូលរួមក្នុងពិធីបុណ្យមាឃបូជា ឆ្នាំ២០២១ នៅវត្តជោត្តញ្ញាណ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ព្រមទាំងលោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត ប្រជាពុទ្ធបរិស័ទ សិស្សានុសិស្ស បានអញ្ជើញ ចូលរួមក្នុងពិធីបុណ្យមាឃបូជា ឆ្នាំ២០២១ នៅវត្តជោត្តញ្ញាណ។

យោងតាម​ឯកសារ ដែលមាន​នៅក្នុង​ព្រះ​រាជពិធី​ទ្វាទសមាស បាន​បញ្ជាក់​ថា ​ប្រភព​នៃ​បុណ្យ មាឃបូជា គឺ​បុណ្យ​មួយ​ដែល​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​ពុទ្ធសាសនា​ដោយមាន​អត្ថន័យ​២​យ៉ាង​គឺ

​ប្រភព​ទី​១៖ បុណ្យមាឃបូជា​ គឺជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​នៃ​ការប្រជុំ​ចតុរង្គសន្និបាត នៃ​ព្រះអរហន្ត​១២៥០​អង្គ​ដែល​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ពេញ​បូ​ណ៌​រ​មី​ក្នុង​ឆ្នាំរកា​មុន​ពុទ្ធសករាជ​៤៤​ឆ្នាំ ​ដែលជា​ថ្ងៃ​នក្ខត្ត​ឬ​ក្សធំ​មួយ របស់​ព្រះ​សក្យមុនី​គោតម​បរមគ្រូ​នៃ​យើង ដែល​សន្និបាត​បែបនេះ​មានតែ​ម្តង​គត់​នា​សម័យ​ពុទ្ធកាល​។​

​ប្រភព​ទី​២៖ បុណ្យមាឃបូជា​ គឺជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ចំពោះ​មុខ​មារ ប្រព្រឹត្តទៅ​នា​ថ្ងៃពេញបូណ៌មី​ខែមាឃ​ជា​ថ្ងៃ​អភិលក្ខិតកាល​ដ៏​ធំ​មួយទៀត នៅមុន​ពុទ្ធសករាជ​៣​ខែ សម័យ​នោះ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ប្រជុំ​សាវក​ហើយ​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​របស់​ព្រះអង្គ​។​
​សម្រាប់​ពុទ្ធសាសនិក​កម្ពុជា​យើង ក៏បាន​ប្រារព្ធ​ធ្វើបុណ្យ​មាឃបូជា​ដូច​ប្រទេស​កាន់​ព្រះពុទ្ធ​ដទៃទៀត​ដែរ ពោលគឺ​ចាប់តាំងពី​រជ្ជកាល ព្រះបាទ​សម្តេចព្រះ​ស៊ីសុវត្ថិ មុនី​វង្ស មក​រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃពេញបូណ៌មី ខែមាឃ ជា​ថ្ងៃបុណ្យ​សម្រាប់​ជាតិ​ហៅ​យ៉ាងខ្លី​ថា ថ្ងៃបុណ្យ​មាឃបូជា ជា​ថ្ងៃបុណ្យ​ខាង​ព្រះពុទ្ធសាសនា​៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ ហាន់​ ចក់​ ប្រធានការិយាល័យពាហិរសាសនា​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោកប្រធានមន្ទីរ បានចូលរួមសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករកការជិកគាស់ និងការធ្វើមាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានដឹកនាំកិច្ចប្រជុំ ស្ដីពីការប្រតិបត្តិអាចារ្យ អាចារិនី គណៈកម្មការវត្ត ក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោកនាយកឧទ្យានជាតិបទុមសាគរ និងលោកនាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបទុមសាគរ ក្រោមការដឹកនាំរបស់លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ នៅសាលប្រជុំ (ខ) សាលាស្រុកបទុមសាគរ។