រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំ ត្រៀមរៀបចំលក្ខណៈក្នុងការចូលរួមសន្និសីទសារព័ត៌មានក្រោមប្រធានបទស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង

ថ្ងៃសុក្រ១រោច ខែមាឃ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១
លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំលក្ខណៈក្នុងការចូលរួមសន្និសីទសារព័ត៌មានក្រោមប្រធានបទស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង” ដែលមានភាពលេចធ្លោ ឆ្នើមចំនួនមួយ ដែលជ្រើសរើសផ្ទាល់ដោយរដ្ឋបាលខេត្ត។ សន្និសីទសារព័ត៌មាននេះ គឺមានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផលដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែង បំពេញការងារសម្រេចបានក្នុងកិច្ចរក្សាបាននូវការជឿទុកចិត្ត ចូលរួម និងគាំទ្រទាំងស្រុងលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩៖៣០ នាទីព្រឹក នៅសាលសេរីភាព ជាន់ផ្ទាល់ដី ទីស្តីការគណៈរដ្ឋមន្ត្រី ។
កិច្ចប្រជុំនោះ មានសមាសភាពចូលរួមមាន ៖ លោក នាយករដ្ឋបាលស្រុក លោកប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ លោកមេឃុំទាំង០៣ និងស្មៀនឃុំ ដែលរៀបចំធ្វើឡើងសាលប្រជុំសាលាស្រុកគិរីសាគរ ។

អត្ថបទទាក់ទង