រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក

លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលរាជធានី ខេត្ត សម្រាប់ក្រុមទី១(ខេត្តកោះកុង កំពត កែប ព្រះសីហនុ ស្វាយរៀង ព្រៃវែង តាកែវ និងខេត្តកំពង់ស្ពឺ)ដោយមានការចូលរួមពីលោកអគ្គនាយករង លោកស្រីប្រធាន លោកអនុប្រធាននាយកដ្ឋានផ្លូវគោក និងមន្រ្តីជំនាញពាក់ព័ន្ធ។ ជាពសេស
អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន តាមខេត្ត បានចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវធីនៃការផ្តល់សេវារដ្ឋបាលលើវិស័យសាធារណការ និងដឹកជញ្ជូនផ្លូវគោក នៅក្រសួងសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។
លទ្ធផលនៃវគ្គ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដំឡើងប្រព័ន្ធផ្តល់សេវាតាមអនឡាញសម្រាប់អោយអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត បម្រើសេវាជូនប្រជាពលរដ្ឋក្នុងកំឡុងខែមីនា ឆ្នាំ២០២១ ខាងមុខ ហើយក្រសួងនឹងបណ្តុះបណ្តាលបន្តបន្ទាប់ទៀតសម្រាប់អោយមន្ត្រីក្នុងអង្គភាពច្រកចេញចូលតែមួយអាចធ្វើបាន។
នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទទាក់ទង