រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញចូលរួម សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់” (Virtual Conference on Developing Leadership for Reform)

លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់” (Virtual Conference on Developing Leadership for Reform) ដែលសហការរៀបចំដោយសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានមុខងារសាធារណៈសឹង្ហបុរី ដោយមានការគាំទ្រពីក្រសួងមុខងារសាធារណៈ ស្ថានទូតសឹង្ហបុរីប្រចាំកម្ពុជា និងមូលនិធិ Temasek អន្តរជាតិ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM ចាប់ពីថ្ងៃ២៧ ដល់ ២៨ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីសិក្ខាកាមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាល អភិបាលរងរាជធានីខេត្ត សរុបប្រមាណ ១០០ នាក់ ក្នុងគោលបំណងចែករំលែកទស្សនាទាន បទពិសោធន៍ និងការអនុវត្តការងារពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ តាមរយៈវាគ្មិនដែលជាអ្នកជំនាញមកពីប្រទេសសិង្ហបុរី និងផ្តល់ជាវេទិកាមួយសម្រាប់ការចែករំលែកបទពិសោធន៍ដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលកន្លងមក៕

អត្ថបទទាក់ទង