រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលេីកទី២០​ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០២១​ រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២០​ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ ក្នុងនោះដែរក៏មានការចូលរួមពី​ លោក​ លោកស្រីក្រុមប្រឹក្សាស្រុក​ លោក​ លោកស្រីអភិបាលរងស្រុក​ លោកនាយករដ្ឋបាល​ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យជុំវិញស្រុក​ លោកប្រធានសហគមន៍នេសាទសម្រស់កោះស្តេច​ លោក​អនុប្រធានមណ្ឌលសុខភាពគិរីសាគរ​ លោកមេឃុំ​ទាំងបី​ ស្មៀនឃុំ​ និងមន្ត្រីសាលាស្រុក​ សរុប​ សមាសភាពចូលរួមចំនួន​ ៣៨​ រូប​ ស្ត្រី​ ០៤​ រូប​ ។ ចំពោះរបៀបវារៈរួមមាន៖
១.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១៩​ ឆ្នាំទី២​ អាណត្តិទី​ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ របាយការណ៍ប្រចាំខែមករា​ ឆ្នាំ២០២១​ របស់រដ្ឋបាលស្រុក
៣.ពិភាក្សាលេីបញ្ហាប្រឈម​ និងផ្តល់ដំណោះស្រាយ
៤.សេចក្តីផ្សេងៗ

អត្ថបទទាក់ទង