/ / /

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីគោលការណ៍ណែនាំនៃបច្ចុប្បន្នភាពស្តង់ដាទីក្រុងស្អាតនឹងការធ្វើតេស្តសាកល្បងប្រព័ន្ធចុះឈ្មោះអនឡាញ នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីគោលការណ៍ណែនាំនៃបច្ចុប្បន្នភាពស្តង់ដាទីក្រុងស្អាតនឹងការធ្វើតេស្តសាកល្បងប្រព័ន្ធចុះឈ្មោះអនឡាញ នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣

រាជធានីភ្នំពេញ៖ មន្ត្រីបង្គោលនៃក្រុមការងារវាយតម្លៃទីក្រុងស្អាតនៃខេត្តកោះកុង បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីគោលការណ៍ណែនាំនៃបច្ចុប្បន្នភាពស្តង់ដាទីក្រុងស្អាតនឹងការធ្វើតេស្តសាកល្បងប្រព័ន្ធចុះឈ្មោះអនឡាញ នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ក្រោមអធិបតីភាព  ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយការដាក់បញ្ចូលនូវសូចនាករលម្អិតចំនួន ៣ បន្ថែម ទៅក្នុងស្តង់ដាទីក្រុងស្អាត រួមមានដូចខាងក្រោម៖

១- ខ្សែក្រវ៉ាត់បៃតង ក្នុងសូចនាករគោលនៃតំបន់បៃតង នឹងខ្សែក្រវ៉ាត់បៃតង។

២- ការរៀបចំវិថីម្ហូបអាហារ និងការពង្រឹងគុណភាពតូបលក់ម្ហូបអាហារតាមផ្លូវនៅតាមក្រុងឬខណ្ឌ និងទីប្រជុំជននានា ក្នុងសូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធនិងសម្បទាទេសចរណ៍។

៣- ស្លាកសញ្ញាពាណិជ្ជកម្ម និង ស្លាកយីហោអាជីវកម្ម នៅក្នុងទីក្រុង ក្នុងសូចនាករគោលនៃសុវត្ថិភាពសុខាភិបាល សន្តិសុខ សណ្តាប់ធ្នាប់ទីក្រុង និងការផ្ដល់សេវាសាធារណៈ។

សូមជម្រាបថា ស្តង់ដាទីក្រុងស្អាតមាន ៧ សូចនាករគោល ចំនួន ៤១ សូចនាករលម្អិត នឹងមាន ១១៣ លក្ខណវិនិច្ឆ័យ ស្មើនឹង ១២០ ពិន្ទុ។ បន្ថែមពីលើនេះ ការទទួលបានជ័យលាភីត្រូវទទួលបាន ស្លាកសញ្ញាផ្ការំដួល ចំនួន ៣ ទង (៩០ – ១២០ ពិន្ទុ) ចំនួន ២ ទង (៧២ – ៨៩ ពិន្ទុ) និង ចំនួន ១ ទង (៤៨ – ៧១ ពិន្ទុ) និងមានសុពលភាពរយៈពេល ៣ ឆ្នាំ៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ ហាន់​ ចក់​ ប្រធានការិយាល័យពាហិរសាសនា​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោកប្រធានមន្ទីរ បានចូលរួមសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករកការជិកគាស់ និងការធ្វើមាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានដឹកនាំកិច្ចប្រជុំ ស្ដីពីការប្រតិបត្តិអាចារ្យ អាចារិនី គណៈកម្មការវត្ត ក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោកនាយកឧទ្យានជាតិបទុមសាគរ និងលោកនាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបទុមសាគរ ក្រោមការដឹកនាំរបស់លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ នៅសាលប្រជុំ (ខ) សាលាស្រុកបទុមសាគរ។