ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣នឹង៥នាទីរសៀល លោកពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំក្រុមប្រឹក្សាឃុំ ០៥ រូប នឹងមានថវិកាចំនួន ១៦មុឺនរៀល អង្ករ ២០គីឡូ នឹងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅជូនអ្នកជម្ងឺប្រចាំកាយ ឈ្មោះ ចាន់ ឈិត ស្ថិតនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ។
ប្រភព: សន សេង