ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ នៅថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ អាជ្ញាធរឃុំ លោកស្រី លិ ឡាំង ជំទប់ទី១ ឃុំ បានដឹកនាំកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ និងអាជ្ញាធរភូមិ បន្តធ្វើការតាមដានប្រជាពលរដ្ឋចំណូលស្រុក ពិសេសតាមដានពលករចូលមកពីប្រទេសថៃ។ ជាលទ្ធផលពុំមានប្រជាពលរដ្ឋចំណូលស្រុក ពិសេសពុំមានពលករមកពីប្រទេសថៃចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព: សន សេង