រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

«កិច្ចប្រជុំពិភាក្សាស្តីពីការចុះពិនិត្យមើលទីតាំងត្រូវប្រារព្ធពិធីបុណ្យមាឃបូជា»

មន្ទីរធម្មការនិងសាសនាខេត្តកោះកុង សាលាគណទាំងពីរគណៈ និងរដ្ឋបាលក្រុងខេមរភូមិន្ទបានប្រជុំពិភាក្សាកិច្ចការ ការអនុវត្តពិធីបុណ្យមាឃបូជា ពុទ្ធសាសនា ២៥៦៤ ត្រូវនឹងគ.ស. ២០២១ ។

ដែលនឹងត្រូវប្រារព្ធពិធីបុណ្យមាឃបូជានៅពីរកន្លែងគឺនៅវត្តជោតញ្ញាណ និងវត្តទេពនិមិត្ត ដែលស្ថិតនៅក្នុងសង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ត្រវនឹងថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃ១រោច ខែមាឃ ត្រូវនឹងថ្ងៃទី២៨ -២៩ ខែមករា។

សូមគោរពអញ្ជើញ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោកឧកញ៉ា អ្នកឧកញ៉ា លោក-លោកស្រី ពុទ្ធបរិស័ទ ចូលរួមដោយសេចក្តីជ្រះថ្លាក្នុងព្រះរតនត្រ័យ។

អត្ថបទទាក់ទង