រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញ ក្នុងពិធីសំណេះសំណាល សួរ​សុខទុក្ខ​ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនប្រជាពលរដ្ឋចំនួន ៣៣០ គ្រួសារ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញ ក្នុងពិធីសំណេះសំណាល សួរ​សុខទុក្ខ​ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនប្រជាពលរដ្ឋចំនួន ៣៣០ គ្រួសារ នៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកជំទាវប្រធាន សូមបងប្អូន ពុក ម៉ែ ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបន្ត និងពង្រីកមុខរបរចិញ្ជឹមជីវិតស់នៅប្រចាំថ្ងៃអោយកាន់តែល្អប្រសើរជាងមុន និងបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត អនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ ការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ អាកាសធាតុចុះត្រជាក់ខ្លាំង ជាពិសេសចាស់ជរា និងកុមារតូចៗ ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

អត្ថបទទាក់ទង