ថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣:៣០នាទីរសៀល រដ្ឋបាលស្រុកមណ្ឌលសីមា សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ទ្រី សុវត្ថិធា អាជីវករពុះដីឡូត៍នៅក្រុងខេមរភូមិន្ទ និងសហការី ដែលឧត្ថម្ភអំពូលសូឡាចំនួន ០៣ ឈុត សម្រាប់បំពាក់នៅតាមផ្លូវបេតុងដែលរដ្ឋបាលស្រុកទើបសាងសង់ថ្មី (មូលនិធិស្រុក២០២០) ។
សូមគោរពជូនពរលោក ទ្រី សុវត្ថិធា និងសហការី ជួបប្រទះតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។