/ / /

​លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះ​ជួប​សំណេះ​សំណាល និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនប្រជា​ពលរដ្ឋ នៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្ត​កោះកុង

​លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះ​ជួប​សំណេះ​សំណាល និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនប្រជា​ពលរដ្ឋ នៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្ត​កោះកុង។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត ស្នើអោយពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពឲ្យបានល្អ ស្របពេលដែលអាកាសធាតុចុះត្រជាក់។
ស្របពេលនោះដែរ លោកជំទាវអភិបាលខេត្ត ស្នើឲ្យពូមីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តជាប្រចាំតាមនូវវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសហគមន៍គ្មានការចម្លងជម្ងឺកូវីដ។
លោកជំទាវបញ្ជាក់ថា អំណោយទាំងនេះទោះតិចតួចក្តី ជាការចែករំលែកជាមួយបងប្អូន ពូមីង។
ម្យ៉ាងវិញទៀតបើសិនជាបងប្អូនមានបញ្ហាសុខភាពប្រញាប់ទៅពិនិត្យសុខភាព បើសិនជាមានសុខភាពល្អបងប្អូនពិតជាអាចរកចំណូលជួយគ្រួសារបាន បើសុខភាពមិនល្អនាំឲ្យជីវភាពកាន់តែលំបាក ទោះជាយ៉ាងណាក្តីសូមបងប្អូនពូមីង មេត្តាផ្តល់ព័ត៌មានអំពីអ្វីដែលកើតមានឡើងក្នុងសហគមន៍ ដើម្បីឲ្យអាជ្ញាធរអាចអន្តរាគមន៍ និងដោះស្រាយបានទាន់ពេលវេលា៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារព័ត៍មានវិទ្យា ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងការងារសាធារណៈមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត ក្រោមអធិបតីភាពឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ គ۔ស۔ព۔ស

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    20/06/2026

    លោក​ សៀង កក្កដា​ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង និងលោក សាក់ រ៉ាវី នាយករងរដ្ឋបាលក្រុង​​ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារសាធារណមតិ​ និងការប្រឆាំងព័ត៌មានក្លែងក្លាយ​ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត​

  • ហេង គីមឆន/
    20/06/2026

    ការវិវត្តយ៉ាងឆាប់រហ័ស នៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឱ្យមន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាព ក្នុងការឆ្លើយតប

  • រដ្ឋបាលស្រុកថ្មបាំង/
    20/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយសេចក្ដីណែនាំ និងប្រតិទិននៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

  • ហេង គីមឆន/
    20/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ និងជំរុញការអនុវត្តកញ្ចប់ខ្សែទស្សនៈកិច្ចទេសចរណ៍ក្នុងខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា

  • ហេង គីមឆន/
    19/06/2026

    សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំអនុវិទ្យាល័យជ្រោយប្រស់