/ / /

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីគំនិតផ្តួចផ្តើមចងក្រងក្រុមគ្រួសារអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់ឡានឈ្នួល ក្នុងខេត្ត

លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ភ្នាក់ងារម៉ៅការភាស៊ីចំណតរថយន្តឈ្នួលក្នុងខេត្ត និងអ្នកពាក់ព័ន្ធ លើគំនិតផ្តួចផ្តើម ស្តីពីការចងក្រងក្រុមគ្រួសារអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់ឡានឈ្នួល ក្នុងខេត្ត។

គោលបំណង នៃគំនិតផ្តួចផ្តើមនេះ រួមមាន:
១-បង្កើនប្រសិទ្ធភាពក្នុងគ្រប់គ្រងរដ្ឋបាលដល់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ
២-ជួយលើកកម្ពស់ជីវភាព និងសុខុមាលភាព ដល់ក្រុមអ្នកផ្តល់សេវា
៣-ចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ជាលទ្ធផល កិច្ចប្រជុំបានឯកភាព មានបរិយាយដូចខាងក្រោម ÷
១/ធ្វើសម្រង់ស្ថិតិអ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី និងអ្នករត់ឡានឈ្នួល(តាក់ស៊ី) ក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា
២/រៀបចំការជ្រើសរើសមេក្រុម នៃក្រុមនីមួយៗ
៣/រៀបចំយន្តការក្រុមសម្រាប់ចែករំលែកព័ត៌មាន ចំណេះដឹង និងរបាយការណ៍ជាប្រចាំ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បបានអបានអញ្ជើញចូលរួមអបអរសាទរខួបលើក ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​ ក្រោមមូលបទ(បន្តរួមកម្លាំងគ្នា​ ដើម្បីមនុស្សធម៍​ )

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសម្របសម្រួលការចុះទស្សនកិច្ចបេសកកម្ម ADB Project Review Mission នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្ដកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ចូលរួមកិច្ចប្រជុំស្តីពីការបង្កើតទីតាំងប្រមូលទិញ លក់ផល ផលិតផលជលផល និងការបំពេញពាក្យស្នើសុំប្រកបអាជីវកម្មឱ្យយស្របតាមច្បាប់ស្តីពីជលផល

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    រដ្ឋបាលឃុំដងពែង ចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    26/05/2026

    M.r Li Tao ក្រុមហ៊ុន Union Development Group Co.,Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦