ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមការចាត់តាំងរបស់លោកអភិបាលស្រុក លោក ទួន ឪទី អភិបាលរង បានអញ្ជេីញចូលរួមអមដំណេីរ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកដឹកនាំក្រុមការងារ ចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែងទីតាំងប្រភពទឹក ដែលបានស្នើសុំសម្រាប់គម្រោងអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិសាស្ត្រ ភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង នឹងចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង ទីតាំងប្រភពទឹកទំហំ ៣៣៣.៣៨ ហិកតា សម្រាប់គម្រោងអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិសាស្ត្រភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ។



