/ / /

រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀតផ្ទាត់ទីតាំងស្នើសូមវិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ស្ថិតនៅភូមិសាស្ត្រស្រុកគិរីសាគរ ខេត្តកោះកុង

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀតផ្ទាត់ទីតាំងដីទំហំ ៣៣៣,៣៨ ហិកតា សម្រាប់វិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដែលបានស្នើសូមដោយក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ស្ថិតនៅភូមិសាស្ត្រភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ទន្ទឹមនេះ តាងនាមរដ្ឋបាលខេត្តកោះកុង សូមធ្វើការគាំទ្រគម្រោងផ្គត់ផ្គង់ទឹកស្អាតនេះ ដែលជាសូចនាករមួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តកោះកុង ដែលត្រូវការទឹកស្អាតផ្គត់ផ្គង់មកទីប្រជុំជន ខណៈយើងឃើញមានកំណើនប្រជាពលរដ្ឋកាន់តែច្រើនឡើង និងបានស្នើសូមនូវចំណុចមួយចំនួន៖
១-ផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋ ករណីបើមានប៉ះពាល់ដល់ពួកគាត់ ខណៈដែលតំបន់នេះមានបញ្ហាប្រជាពលរដ្ឋតវ៉ាឥតឈប់ឈរ។
២-សិក្សាបច្ចេកទេសឲ្យបានល្អិតល្អន់ និងសហការជិតស្និតជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដើម្បីបញ្ចៀសបញ្ហាជាយថាហេតុ។
៣-រក្សាលំនឹងស្ថានប្រព័ន្ធ ជាពិសេស ច្រករបៀងសត្វព្រៃ៕

អត្ថបទផ្សេងទៀត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង”

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបប្រតិភូក្រុមហ៊ុន Zhilian International Pte. Ltd. ដែលមានបំណងចង់ធ្វើការវិនិយោគ នៅក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា