សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម៖
១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ ចន្លោះ គ.ម ៥៩+៨០០
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលរបាំងការពារសុវត្ថិភាពជាបេតុង ដែលរថយន្តធុនធំបង្កខូចខាត ត្រង់គ.ម ៦១+៧០០
៣. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ ចន្លោះ គ.ម ១៥៣+០០០ - គ.ម ១៥៦+០០០ ។
៤. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពចាក់បេតុងសសៃដែក លើកំណាត់ទី២ ចន្លោះគ.ម ១៥៣+៨៨៦ - គ.ម ១៥៤+៤៤៩ ។
គោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕