ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំជាតិបុទុមសាគរ នៃមន្ទីរបរិស្ថានខេត្តកោះកុង ដែលប្រចាំការនៅស្នាក់ការល្បាតត្រពាំងរូង បានធ្វើការពន្លត់និងទប់ស្កាត់ភ្លើងឆេះព្រៃមួយកន្លែងបានដោយជោគជ័យ នៅតំបន់ភូមិសាស្រ្តភូមិអូតាព្រហ្ម ឃុំជ្រោយប្រោះ ស្រុកកោះកុង ខេត្តកោះកុង ដែលមានលេខនិយាមកា (0314188-1254884)។ កម្លាំងយើងបានបន្តល្បាតដល់ចំណុចនិយាមកាលេខ (0314199-1254970)បានប្រទះ និងដកហូតអន្ទាក់សត្វជ្រូកព្រៃបានចំនួន ១២ខ្សែផងដែរ។ សម្រាប់សកម្មភាពទាំងពីរខាងលើ កម្លាំងយើងបានធ្វើកំណត់ហេតុនិងមានចំណាត់ការតាមនីតិវីធីច្បាប់៕