ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០ នាទីរសៀលលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារចុះពិនិត្យមើលការស្នើសុំចុះបញ្ជីក្បាលដី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីទំហំ ១៣ហិចតា ស្ថិតនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។