/ / /

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខា កក្រក ខេត្តកោះកុង នាយកប្រតិបត្តិសាខាបានដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ ពិការភាព (គ ថ្លង់) ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឈ្មោះ ព្រំ សុខុម

តំណាងអោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខា កក្រក ខេត្តកោះកុង នាយកប្រតិបត្តិសាខាបានដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ ពិការភាព (គ ថ្លង់) ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឈ្មោះ ព្រំ សុខុម អាយុ២៩ឆ្នាំ ទើបសម្រាលបានកូនស្រី០១នាក់ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតតាតៃក្រោម ស្រុកកោះកុង បច្ចុប្បន្នកំពុងសំរាក នៅមន្ទីរពេទ្យខេត្តកោះកុង។

នាឱកាសនោះលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខា កក្រក ខេត្តកោះកុង និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា ទារក និងកុមារ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកវេជ្ជបណ្ឌិតបានបន្តថា សូមបងស្រី និងគ្រួសារ កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពទាំងអស់គ្នា ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖អង្ករ ២៥ គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ថ្នាំបាញ់មូស២កំប៉ុង ខោទឹកនោមកូនក្មេង ២០ខោ អាវយឺត២ សាប៊ូ៤ដុំ ព្រមទាំងថវិកា៨ម៉ឺនរៀលផងដែរ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកកោះកុង/
    28/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកស្រី វ៉ាត់ សុខា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល។

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល  លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការបានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគជូន ដល់ក្រុមគ្រួសារសព លោកយាយ អុី មុំ អាយុ ៩៧ ឆ្នាំ ដែលបានទទួលមរណៈភាព

  • ហេង គីមឆន/
    28/08/2026

    វគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល ដល់គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង ស្រុក មេឃុំ ចៅសង្កាត់ គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារឃុំ សង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុ ទូទាំងខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី ផល សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកលោក តេង សុខហេង ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុនិង លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក បានចូលរួមបណ្តុះបណ្តាល”សេវាសង្គម និងរដ្ឋបាលឌីជីថល “

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បានអញ្ជើញពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈភិបាលខេត្តកោះកុង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង