រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដី ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដី ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទីតាំងដីដែលស្នើសុំចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធនេះ គឺជាកម្មសិទ្ធិរបស់ លោកឧកញ៉ា លី យ៉ុងផាត់។
កិច្ចប្រជុំនេះមានការចូលរួមពី លោកអភិបាលស្រុកមណ្ឌលសីមា លោកនាយកទីចាត់ការអន្តរវិស័យ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានការិយាល័យភូមិបាលស្រុកមណ្ឌលសីមា និងតំណាងលោកឧកញ៉ា លី យ៉ុងផាត់។
ក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំឱ្យតំណាងលោកឧកញ៉ា លី យ៉ុងផាត់ រៀបចំឯកសារស្នើសុំមករដ្ឋបាលខេត្តតាមនីតិវិធីរដ្ឋបាល ដើម្បីរដ្ឋបាលខេត្តនិងមន្ទីរជំនាញចុះពិនិត្យមើលតាមការជាក់ស្តែង៕

អត្ថបទទាក់ទង