ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ដែលមានលេខនិយាមកា ( UTM 0373768 - 12787336 ) និង ( UTM 0378353 - 1279477 ) បានប្រទះរណាយន្ត ០២គ្រឿង ដែលអញ្ញត្តជនបានលាក់ទុកក្នុងព្រៃ។ កម្លាំងយើងបានធ្វើការដកហូតយកមករក្សាទុកស្នាក់ការពោធិ៍បឹង បណ្តោះអាសន្ន ដើម្បីចាត់វិធានការបន្ត៕