ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលេីកទិសដៅការងារបន្តឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគិរីសាគរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកគិរីសាគរ ក្នុងនោះដែរក៏មានារចូលរួមពី សំណាក់ ឯកឧត្តម លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក លោក លោកស្រី សមាជិក អង្គភាពជុំវិញខេត្ត លោក លោកសមាជិកក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុក នាយករដ្ឋបាល លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក មេបញ្ជាការកម្លាំងប្រដាប់វុធ លោកមេឃុំទាំងបី ស្មៀនឃុំ និងមេភូមិគ្រប់ភូមិ សរុបសមាសភាពចូលរួមប្រមាណ ៦៤ រូប ស្រ្តី ០៨ រូប។






















