/ / /

លោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដលវិជ្ជាជីវៈខេត្តកោះកុង បានដឹកនាំមន្ត្រីអធិការកិច្ចចុះពង្រឹងលើការអនុវត្តប្រកាសលេខ ០៨៦និងសេចក្តីជូនដំណឹងលេខ ០០៨ នៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង

ថ្ងៃពុធ ១៥ រោច ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២១ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវៈខេត្តកោះកុង បានដឹកនាំក្រុមអធិការកិច្ចការងាររបស់មន្ទីរចុះពង្រឹងនៅរោងចក្រខេខេអិន រោងចក្រហាណា រោងចក្រមីកាសា និង រោងចក្រ៩៩ អ៊ឹមប្រយឌើរី លើការអនុវត្តប្រកាសលេខ០៨៦ ស្ដីពីការបង្កើតគណៈកម្មការអេដស៍នៅតាម សហគ្រាស គ្រឹះស្ថាន និងការបង្ការទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍នៅកន្លែងធ្វើការ និងសេចក្តីណែនាំលេខ០០៨ ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាម សហគ្រាស គ្រឹះស្ថាន។ ប្រកាសលេខ ០៨៦ នេះតម្រូវឱ្យមានការបង្កើតក្រុមការងារអេដស៍នៅតាមសហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិត ៨ ដល់ ៥០ នាក់ និងតម្រូវឱ្យមានការបង្កើតគណៈកម្មការអេដស៍នៅតាមសហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចាប់ពី ៥១ នាក់ឡើងទៅដូច្នេះគ្រប់ សហគ្រាស គ្រឹះស្ថាន ទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលមានកម្មករនិយោជិតចាប់ពី ៨ នាក់ឡើងទៅត្រូវបង្កើតយន្តការមួយដើម្បីបង្ការទប់ស្កាត់មេរោគអេដស៍និងលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិតដែលមានផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។ ក្រុមការងារអេដស៍ឬគណៈកម្មការអេដស៍នៅតាមសហគ្រាស គ្រឹះស្ថាន ត្រូវបានប្រគល់ភារកិច្ចបន្ថែមក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមរយៈសេចក្តីណែនាំលេខ ០០៨ ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាម សហគ្រាស គ្រឹះស្ថានដើម្បីផ្សព្វផ្សាយដល់កម្មករនិយោជិតនៅក្នុងសហគ្រាស គ្រឹះស្ថាន របស់ខ្លួនឲ្យបានដឹងអំពីផលវិបាកនៃការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់។ ក្នុងឱកាសនេះផងដែរលោកប្រធានមន្ទីរក៏បានលើកឡើងថា មន្ទីរនឹងមានផ្តល់ជាប័ណ្ណសរសើរដល់ សហគ្រាស គ្រឹះស្ថានណាដែលមានស្នាដៃក្នុងការអនុវត្តការងារនេះ។ជាចុងបញ្ចប់លោកប្រធានមន្ទីរក៏បានរំឮកបន្ថែមអំពីវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ នៅក្នុងរោងចក្រត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវរៀបចំឱ្យមានការវាស់កំដៅគ្រប់បុគ្គលទាំងអស់ រៀបចំឲ្យមានទឹកអាកុលឬជែលលាងដៃឬសាប៊ូលាងដៃ រៀបចំបម្រុងទុកម៉ាសអោយបានគ្រប់គ្រាន់សម្រាប់បើកផ្ដល់ដល់កម្មករនិយោជិត ជាពិសេសត្រូវប្រកាន់ខ្ជាប់ ៣ កុំ និង ៣ ការពារ។

៣កុំ ៖ ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នា កុំអោបគ្នាជាដើម។

៣ ការពារ៖ ១.ពាក់ម៉ាស ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែងនិងអនុវត្តឲ្យបានគ្រប់គ្នា)។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង