ស្រុកកោះកុងៈ នៅព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ១៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ៩ៈ១៥នាទីព្រឹក លោក កែវ សុគៀងជំទប់ទី១ បានដឹកនាំលោកមេភូមិជ្រោយប្រស់ នឹងប្រធានប៉ុស្តិ៍រដ្ធបាលឃុំជ្រោយប្រស់ ដោយសហការជាមួយមន្រ្តីហ្វាយអេតប្រចាំនៅ ឃុំត្រពាំងរូង ចុះត្រួតពិនិត្យប្រជាពលរដ្ឋ សង់ខ្ទមនឹងទន្ទ្រានព្រៃអាណាធិបតេយ្យនៅចំណុចព្រែកតាចាន់ មានសមាសភាពចូលរួមសរុបចំនួន ០៧ នាក់។ ការចុះពិនិត្ យឃើញថា មានប្រជាពលរដ្ធ ទន្រ្ទានដីព្រៃនឹងសង់ខ្ទមថ្មី ០២ខ្ទមស្មើរនឹង ០២កន្លែង បន្ថែមលើកន្លែងចាស់កន្លងមក សរុបទាំងថ្មី នឹងចាស់ទាំងអស់ ១៣ខ្ទម ស្មើរ ១៣ កន្លែង។
ប្រភពៈ សន សេង