រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង បានដឹកនាំកម្លាំងចូលរួមប្រជុំ ស្ដីពីផែនការការពារសន្តិសុខ សុវត្ថិភាពពិធីបុណ្យមាឃបូជាតាមរយៈប្រព័ន្ធបញ្ជូនសម្លេងនិងរូបភាព

នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ តំណាងដ៏ខ្ពងខ្ពស់លោកឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ អ.ហ.ក.ក បានដឹកនាំកម្លាំងចូលរួមប្រជុំ ដែលមានការអញ្ជើញចូលរួមមានលោកមេបញ្ជាការរងទទួលការងារព័ត៌មានសន្តិសុខ មេបញ្ជាការរងទទួលការងារផែនការប្រតិបត្តិ និងហ្វឹកហ្វឺន មេបញ្ជាការរងទទួល ស្រាវជ្រាវនិងបង្រ្កាបបទល្មើស ប្រធានមន្ទីរទាំងអស់ និងនាយការិយាល័យផែនការប្រតិបត្តិការសរុបចំនួន១០នាក់ ចូលរួមប្រជុំស្ដីពីផែនការការពារសន្តិសុខ សុវត្ថិភាពពិធីបុណ្យមាឃបូជាតាមរយៈប្រព័ន្ធបញ្ជូនសម្លេងនិងរូបភាព (Video Conference)ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ ស.សំបូរធន នាយសេនាធិការ អ.ហ.ផ.ទ តំណាងដ៍ខ្ពង់ខ្ពស់របស់លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគុ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ប្រភព : វរសេនីយ៍ត្រី ឈន ឌីណា

អត្ថបទទាក់ទង