/ / /

ព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកោះកុង និងព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែអំបិល បាននាំយកនូវថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកោះកុង

ព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកោះកុង និងព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែអំបិល និមន្តជួបលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាឱកាសឆ្នាំថ្មី ព្រមទាំងពាំនាំយកនូវថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកោះកុង ដើម្បីគាំទ្រការការពារជំងឺកូវីដ-១៩។

លោកជំទាវអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកព្រះទ័យ របស់ព្រះតេជគុណ និងសមាជិកទាំងអស់ ដែលបានចូលរួមចំណែក ជាមួយរដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ កន្លងមកសាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្ត បានចូលរួមសកម្មភាពនានាជាច្រើន ជាមួយរដ្ឋបាលស្រុកស្រែអំបិល ដូចគ្នាពេលនេះបានចូលរួមជាមួយរដ្ឋបាលខេត្តទៀត ខ្ញុំព្រះករុណាខ្ញុំមានសង្ឃឹមថា វប្បធម៌ចែករំលែកនេះពិតជានៅតែបន្តមាននៅក្នុងព្រះទ័យព្រះតេជគុណ ទឹកចិត្តរបស់បងប្អូនទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ ស្រុក ក្រុងខេត្ត របស់យើង និងកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយអំពីលទ្ធផលគ្រួសារកសិករ និងជ្រើសរើសតំណាងកសិករ ដែលទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកឡេ វ៉ាន់ភឿកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តអានយ៉ាង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោក វ៉ើ ដាយ៉ា ប្រធានស្ដីទីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឧត្ដម វាសនាសូនីតា មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួម សិក្ខាសាលាតម្រង់ទិសស្តីពី ការប៉ាន់ស្មានចំណាយការថែទាំសុខភាព ឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើនៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយបានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាពលរដ្ឋក្នុងភូមិទ័ពឃ្លៃ បានដឹកថ្មកាវ៉ែត និងដីខ្សាច់ជុសជុលផ្លូវខូច។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម