ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃទីចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូតទោស័ក ព,ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករាឆ្នាំ២០២១ រដ្ឋបាលឃុំ បានធ្វើការផ្ទៀងផ្ទាត់ប័ណ្ណសមធម៌ និងផ្តល់កាតវីងសម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះបានចំនួន០២ នាក់ ។ អាជ្ញាធរឃុំ បានបន្តដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរឃុំ ចុះតាមដានប្រជាពលរដ្ឋចំណូលស្រុក និងចំណាកស្រុកពិសេសតាមដានពលករចំណូលស្រុកមកពីប្រទេសថៃ។ ជាលទ្ធផលពុំមានប្រជាពលរដ្ឋចំណូលស្រុក និងជាពិសេសពុំមានពលករចូលមកពីប្រទេសថៃទេ។
ប្រភព: សន សេង