ស្រុកកោះកុងៈ ថ្ងៃច័ន្ទ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រោមការចាត់តាំងរបស់លោក ឃុន វណ្ណា មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំកោះកាពិៈលោក ខៀវ សង្វាត ជំទប់ទី១ ឃុំ និងលោក អ៉ឹង គី សមាជិក្រុមប្រឹក្សាឃុំ បានចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២០-២០២១ នៅសាលាបឋមសិក្សាឡាំដាំ និងសាលា បឋមសិក្សាកោះកាពិ ដោយមានការចូល រួមពីសំណាក់ កម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹក លោកប្រធានស្នាក់ការកងទ័ព ជើងទឹកប្រចាំឡាំដាំ -មេភូមិ- លោកគ្រូ អ្នកគ្រូ- អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបចំនួន ១៦០ នាក់។
ប្រភពៈ សន សេង