រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការងារចូលរួមសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត(កបប)

ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ លោក ហាសាន់ អារ៉ាហ្វាត អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម និងលោក កៅ សុភ័ក្រ្ត មន្រ្តីរដ្ឋបាល បានចូលរួមសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ចុះត្រួតពិនិត្យគុណភាពចំណីអាហារ កាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើតេស្តរកសារធាតុគីមីក្នុងម្ហូបអាហារមួយចំនួនដូចជា បន្លែ បង្គា មឹក នៅផ្សារភូមិថ្មី ឃុំប៉ាក់ខ្លង  ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថាមានទំនិញហួសកាលបរិច្ឆេទមួយចំនួនតូច ។ មន្រ្តី ក.ប.ប បានណែនាំអាជីវករមិនអោយដាក់លក់ទៀតឡើយ ។ ចំពោះម្ហូបអាហារគឺគ្មានសារធាតុគីមីហាមឃាត់ឡើយ។

អត្ថបទទាក់ទង