/ / /

ចុះ​ពង្រឹង និងគាំទ្រសម្រាប់ សហគមន៍កសិករប្រើប្រាស់ទឹក​ (ស.ក.ប.ទ)​ នៅ ស.ក.ប.ទ. ប្រព័ន្ធធារាសាស្ត្រកណ្តោល ស្ថិតនៅឃុំកណ្តោល ស្រុកបុទុមសាគរ និងប្រព័ន្ធធារាសាស្រ្ត ខ្លុង ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល

នៅថ្ងៃសុក្រ ១០ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកោះកុងអនុវត្តការងារ​ ដោយមានកិច្ចសហការរវាង​ការិយាល័យអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹក នាយកដ្ឋានសហគមនកសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយមបានបន្តចុះ​ពង្រឹង និងគាំទ្រសម្រាប់ សហគមន៍កសិករប្រើប្រាស់ទឹក​ (ស.ក.ប.ទ)​ នៅ ស.ក.ប.ទ. ប្រព័ន្ធធារាសាស្ត្រកណ្តោល ស្ថិតនៅឃុំកណ្តោល ស្រុកបុទុមសាគរ និងប្រព័ន្ធធារាសាស្រ្ត ខ្លុង ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីៈ

១- ជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងគណ:កម្មាធិការសហគមន៍ និងត្រួតពិនិត្យ អំពីវឌ្ឍនភាពការងាររបស់សហគមន៍

២- ពន្យល់តួនាទី និងភារកិច្ច និងណែនាំអំពីច្បាប់លក្ខន្តិកៈដែលត្រូវអនុវត្តក្នុងសហគមន៍នាពេលខាងមុខ

៣- នីតិវិធីនៃកិច្ចប្រជុំទូទៅរបស់សហគមន៍លើការងារថែទាំប្រព័ន្ធធារាសាស្រ្ត

៤- នីតិវិធីការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត ដើម្បីជួយទ្រទ្រង់ដល់ការថែទាំប្រព័ន្ធ ប្រើប្រាស់បានយូរអង្វែង

៥- បញ្ហា និងសំណូមពរផ្សេងៗ របស់គណៈកម្មាធិការ ស.ក.ប.ទ ។

៦-ចុះពិនិត្យស្ថានភាពទូទៅនៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តកណ្តោល និងប្រព័ន្ធធារាសាស្ត្រខ្លុង ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ

  • ហេង គីមឆន/
    30/05/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញ ដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ​ខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ

  • ហេង គីមឆន/
    30/05/2026

    ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត

  • រដ្ឋបាលស្រុកស្រែអំបិល/
    30/05/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ