/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ចុះអនុវត្តវិធានការរដ្ឋបាលនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងាររួមមាន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកោះកុង អភិបាលស្រុក និងក្រុមការងារស្រុកថ្មបាំង ក្រុមការងារមន្ទីរបរិស្ថាន មន្ទីរព័ត៌មាន ទីចាត់ការអន្តរវិស័យ មេឃុំឬស្សីជ្រុំ អនុប្រធានភូមិ កងកម្លាំងបញ្ជាការដ្ឋានខេត្ត ស្រុក កងកម្លាំងនគរបាលស្រុក ខេត្ត និងមានការចូលរួមសហការពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះអនុវត្តវិធានការរដ្ឋបាលដោយរុះរើផ្ទះ (ខ្ទម) នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ការចុះអនុវត្តវិធានរដ្ឋបាលនេះ គឺបានរុះរើផ្ទះ (ខ្ទម) ចំនួន៥ និងសម្ភារៈត្រៀមសាងសាងង់ចំនួន១ខ្នង។ មុននឹងមានការចុះអនុវត្តវិធានការរដ្ឋបាលនេះ អាជ្ញាធរស្រុកបានអញ្ជើញអ្នកដែលទន្ទ្រានកាន់កាប់ដីនោះជាមកធ្វើការណែនាំជាច្រើនដង និងចុះកិច្ចសន្យាជាមួយពួកគាត់ ឱ្យពួកគាត់រុះរើផ្ទះ(ខ្ទម) ដោយខ្លួនឯង ប៉ុន្តែបន្ទាប់ពីចុះកិច្ចសន្យារួច ពួកគាត់មិនព្រមរុះរើចេញ។

រដ្ឋបាលខេត្តសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សាធារណៈជន ជ្រាបថា ទីតំាងដីដែលរដ្ឋបាលខេត្តចុះអនុវត្តវិធានរដ្ឋបាលនេះ មានទីតាំងស្ថិតនៅចំណុចស្ពានឆ្លងស្ទឹងកាយ៉ាង ភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលទីតាំងនេះស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែលជាតំបន់ការពារធម្មជាតិគ្រប់គ្រងដោយក្រសួងបរិស្ថាន។

ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី បានធ្វើការណែនាំឱ្យ៖
១. លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព ពាក់ព័ន្ធទប់ស្កាត់ឱ្យបាន កុំមានការទន្ទ្រានកាប់កាន់ដីរដ្ឋតទៅទៀត
២. មន្ទីរបរិស្ថាន ត្រូវប្រមូល និងរក្សាទុកសម្ភារៈដែលរុះរើនោះឱ្យបានល្អ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោកឡេ វ៉ាន់ភឿកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តអានយ៉ាង ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោក វ៉ើ ដាយ៉ា ប្រធានស្ដីទីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឧត្ដម វាសនាសូនីតា មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួម សិក្ខាសាលាតម្រង់ទិសស្តីពី ការប៉ាន់ស្មានចំណាយការថែទាំសុខភាព ឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើនៅវិទ្យាស្ថានសុខភាពសាធារណៈ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយបានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាពលរដ្ឋក្នុងភូមិទ័ពឃ្លៃ បានដឹកថ្មកាវ៉ែត និងដីខ្សាច់ជុសជុលផ្លូវខូច។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក ខេង សំខាន់ អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកោះកុង និងគណៈកម្មការ ជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ ចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុង ជាមួយអង្គភាពសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ