ថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោ ៩:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានប្រគល់ក្រណាត់កៅស៊ូតង់ចំនួន០៤ផ្ទាំងជូនលោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោគលេខ៨២៧ សម្រាប់ផ្តល់ជូនដល់កម្លាំងកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ “ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ” ស្ថិតនៅភូមិសាស្រ្តភូមិចាំយាម ឃុំប៉ាក់ខ្លង ។ នៅសាលាស្រុកមណ្ឌលសីមា ។




