រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះកាពិបន្តតាមដាប្រជាពលរដ្ឋមកពីពីប្រទេសថៃ…

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ នៅថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ក្រោមការចាត់តាំងរបស់លោក ឃុន វណ្ណា មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំកោះកាពិ សមាជិកក្រុមប្រឹក្សាឃុំបានបន្តដឹកនាំក្រុមការងាររួមមានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ចុះធ្វើការតាមដានប្រជាពលរដ្ឋចេញនិងចូលក្នុងមូលដ្ឋាន ពិសេសតាមដានពលករចូលមកពីប្រទេសថៃ ។ ជាលទ្ធផលសម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ពុំមានប្រជាពលរដ្ឋចូលមកពីក្រៅខេត្តទេ ពិសេសពុំមានពលករចូលមកពីប្រទេសថៃចូលមកក្នុងមូលដ្ឋានឃុំទេ។

ប្រភព: សន សេង

អត្ថបទទាក់ទង