ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ នៅថ្ងៃព្រហស្បតិ៍៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ អាជ្ញាធរឃុំ បានបន្តដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ធ្វើការតាមដានប្រជាពលរដ្ឋចេញ និងចូលក្នុងមូលដ្ឋាន ពិសេសតាមដានពលករមកពីប្រទេសថៃចូលមកមូលដ្ឋានឃុំទូទាំងឃុំ។ ជាលទ្ធផលសម្រាប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នេះពុំមានប្រជាពលរដ្ឋធ្វើចំណាកស្រុក និងចំណូលស្រុកទេ ហើយក៏ពុំមានពលករមកពីប្រទេសថៃចូលមកក្នុងមូលដ្ឋានឃុំដែរ។
ប្រភព: សន សេង