រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពល្បាតរបស់ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង ប្រចាំស្នាក់ការសហគមន៍អេកូទេសចរណ៍ជីផាត

ថ្ងៃទី០៤ និងទី០៥ ខែមករា ឆ្នាំ២០២១ កម្លាំងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង ដែលប្រចាំការនៅស្នាក់ការ សហគមន៍អេកូទេសចរណ៍ ជីផាត ចុះល្បាតរុករកបទល្មើសចំណុចភូមិសាស្រ្តលើខ្នងភ្នំខាងកើតសួនសត្វ ស្ថិតក្នុងភូមិជីផាត ឃុំជីផាត​ ស្រុកថ្មបាំង ដែលមានលេខនិយាមកា (០៣៣៦១៧៥ - ១២៥៦៣៣០) បានជួបខ្សែអន្ទាក់សម្ពោចចាស់ចំនួន ០៤ខ្សែ។ កម្លាំងយើងបានធ្វើការដកហូតយកមករក្សាទុកស្នាក់ការបណ្តោះអាសន្ន។ ថ្ងៃបន្ទាប់កម្លាំងយើងបានបន្តល្បាតនៅចំណុចភូមិសាស្រ្តខ្នងភ្នំខាងជើងសួនសត្វ ដែលស្ថិតក្នុងភូមិជីផាត ឃុំជីផាត​ ស្រុកថ្មបាំង​ ដដែលមានលេខនិយាមកា (០៣៣៥៩១៩ - ១២៥៦៨០៩) បានជួបប្រទះដងអន្ទាក់សម្ពោចអត់ខ្សែចំនួន ៦៥ដើម។ កម្លាំងយើងបានធ្វើការដកហូត និងបំផ្លាញចោលនៅនឹងកន្លែង៕


អត្ថបទទាក់ទង