ស្រុកកោះកុង៖ រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូតទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោក ពុំ ធឿន មេឃុំ បានដឹកនាំ ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ បន្តធ្វើការតាមដានប្រជាពលរដ្ឋចេញ និងចូលក្នុងមូលដ្ឋានឃុំ ពិសេសតាមដានពលករចូលមកពីប្រទេសថៃ។
ជាលទ្ធផលសម្រាប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះ ពុំមានប្រជាពលរដ្ឋចេញនិងចូល ពិសេសពុំមានពលករចូលមកពីប្រទេសថៃ ចូលមកក្នុងមូលដ្ឋានឃុំទេ។
ប្រភព៖ សន សេង