រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមចុះពិនិត្យទីតាំងស្នើសុំធ្វើអាជីវកម្មជីកអាចម៍ដីក្រហម ចំនួន១ទីតាំងរបស់លោក ឡេក សុធន់

ថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកមណ្ឌលសីមា បានចូលរួមចុះពិនិត្យទីតាំងស្នើសុំធ្វើអាជីវកម្មជីកអាចម៍ដីក្រហម ចំនួន១ទីតាំងរបស់លោក ឡេក សុធន់ មានទីតាំងស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងមានការចូលរួមពី ភូមិ ឃុំ ការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ក្រុមការងារតំណាងមន្ទីរ រ៉ែ និងថាមពលខេត្ត តំណាងមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ។

អត្ថបទទាក់ទង