/ / /

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ស្តីពីការពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនំាកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ស្តីពីការពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ខេត្ត ផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ(២០២០-២០២៤) ដែលបានអនុម័ត និងផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ បានកំណត់ពីចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ សូ ចនាករ និងចំណុចដៅសំខាន់ៗដែលត្រូវសម្រេចឱ្យបានក្នុង រយៈពេល ៥ឆ្នាំ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ហើយធានាឱមានសង្គតិភាពជាមួយយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) និងគោលនយោបាយរបស់វិស័យជំនាញ។ ហេតុដូចនេះក្រុមការងារកសាងផែនការ ខេត្ត បានរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២០-២០២២)ចំនួន១លើក រួចមកហើយ និងបន្តធ្វើបច្ចុប្បន្នភាព កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២១-២០២៣)លើកទី២ នៃការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំ ឆ្នាំរបស់ខេត្ត។ សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២១-២០២៣) ជាសមិទ្ធិផលដ៏សំខាន់នៃការខិតខំប្រឹងប្រែងរបស់ខេត្ត នឹងត្រូវបានអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ដែលបានប្រកាសឱ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០០៨ មានខ្លឹមសារកំណត់ក្នុងមាត្រា៣៧ មាត្រា៣៨ និងមាត្រា៣៩ នៃច្បាប់នេះ និងអនុវត្តតាមអនុក្រឹត្យលេខ២១៩ អនក្រ.បក ស្តីពីផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ដែលត្រូវបានប្រកាសឱ្យប្រើនៅខែធ្នូ ឆ្នាំ២០០៩ និងលិខិត បទដ្ឋានគតិយុត្តិផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ វិធីសាស្រ្តនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ត្រូវបានអនុវត្តតាមប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ លេខ ០៧៨ផក ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងសេចក្តីណែនាំលេខ ០០៩/២០ សណន ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)ខេត្តកោះកុង និងប្រតិទិនការងារ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង នាថ្ងៃ អង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីរាប់អាន! ការរៀបចំកម្មវិធីវិនិយោគនេះមានក្រុមការងារកសាងផែនការ ជាលេខាធិការ ដែលមាន រូបខ្ញុំផ្ទាល់ ជា ប្រធាន ហើយអភិបាលរងខេត្តមួយរូបជាអនុប្រធាន និងមានសមាជិក សមាជិការមកពីមន្ទីរជំនាញ អង្គភាពជុំ វិញខេត្ត និងមានការចូលរួមពីអង្គការជាតិ អន្តរជាតិ វិស័យឯកជន បានដាក់បញ្ចូលនូវធាតុចូលរបស់ខ្លួនក្នុងកម្ម វិធីវិនិយោគ និងមានការពិគ្រោះយោបល់តាមរយៈវេទិកាពិគ្រោះយោបល់។ កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ខេត្តត្រូវបានរៀបចំឡើងតាមលំដាប់លំដោយ នៃមាតិកា តាមសេចក្តីណែនាំបច្ចេកទេសនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រាជធានី ខេត្ត ពីសេចក្តីផ្តើម ដែលបានលើកឡើង ខ្លឹមសារសំខាន់ៗ ដែលបានរំលេចឡើងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត អំពីការអភិវឌ្ឍន៍ខេត្ត ក្របខ័ណ្ឌចំណាយ ពេលមធ្យម រយៈ (បីឆ្នាំ)និងថវិកាប្រចាំឆ្នាំរបស់ខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត ក្នុងន័យនេះមានន័យថា រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្តអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំប្រើប្រាស់ថវិកា ក៏ដូចជាស្នើសុំថវិកាទៅស្ថាប័ន ជំនាញ ដើម្បីបង្ហាញអំពីទំហំសូចនាករ ការកំណត់វាស់វែងធនធានថវិកា ក្នុងការវិភាជន៍ថវិកាទៅតាមទំហំសូចនាករនោះ។ ដូច្នេះក្នុងឱកាសដ៏ប្រពៃនេះ សូមអោយ សមាជិក-សមាជិកា នៃកិច្ចប្រជុំមេត្តារួមគ្នា ពិនិត្យ និងផ្តល់យោបល់ កំណត់នូវបញ្ហាប្រឈមនានា ដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហាប្រឈមនៅមូលដ្ឋាន ផ្តល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល(២០២១-២០២៣) អនុវត្តឲ្យចំទិសដៅ ស្របតាមគោលការណ៍ទាំង៩ចំណុច ប្រកបដោយប្រសិទ្ធភាពខ្ពស់។ យើងខ្ញុំសង្ឃឹមថាលទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ សម្រាប់ការអភិវឌ្ឍន៍ខេត្ត បីឆ្នាំរំកិលឆ្នាំនេះ និងជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ ប្រជាជនទូទាំងខេត្ត និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ឃុំសង្កាត់ ដែលជាគម្រោងអាទិភាពគាំទ្រពីលទ្ធ ផលសិក្ខាសាលាសមាហរណកម្មផែនការឃុំសង្កាត់ ថ្នាក់ក្រុងស្រុក របស់ខេត្ត និងការគាំទ្រ ពីមន្ទីរវិស័យ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ការលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានប្រសើរឡើង៕

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    15/05/2026

    លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន របស់សមាជិកអនុគណ:កម្មការបច្ចេកទេស នៃគណ:កម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធ ស្តូបអនុស្សារីយន៍ នយោបាយឈ្នះ ឈ្នះកោះកុង

  • ហេង គីមឆន/
    15/05/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

  • ហេង គីមឆន/
    15/05/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី និងកិច្ចប្រជុំពិភាក្សាលើសំណើសូមចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីធ្លីចំនួន ១កន្លែង ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុក

  • មន្ទីរកិច្ចការនារី/
    15/05/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រីអនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីចំនួន ៤រូប បានរៀបចំកិច្ចប្រជុំ គាំទ្រដល់ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងការបញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ច របស់ គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ ស្តីពី “ការផ្តល់សេវាសង្គមដល់ប្រជាពលរដ្ឋ និងការផ្ទេរមុខងារដល់រដ្ឋបាល ក្រុង ស្រុក” ក្នុងគោលបំណង ដើម្បីជួយជំរុញ ដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្នុងការអនុវត្តមុខងារ និងតួនាទី អោយឆ្លើយតប នឹងតម្រូវការស្រ្តី និងកុមារ នៅក្នុងមូលដ្ឋាន ដែលរៀបចំឡើងនៅសាលាស្រុកកោះកុង ខេត្តកោះកុង ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    15/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា