/ / /

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១​

សាខាកក្រក ខេត្តកោះកុង៖ នៅថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១​ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធាន​គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា ហិរញ្ញឹកសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាទាំង៧ ក្រុង/ស្រុក និងក្រុមការងារ​ប្រតិបត្តិ​សាខា សរុបចំនួន ២៨នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​។​

កិច្ចប្រជុំ​នេះមានគោលបំណង ដើម្បីរាយការណ៍អំពីកាបូកសរុបលទ្ធផលសកម្មភាពការងារមនុស្សធម៌របស់សាខាឆ្នាំ២០២០ លើកទិសដៅបន្តអនុវត្តផែនការបន្ត និងសិក្សាពីបញ្ហា​ប្រឈម​ដែលសាខា អនុសាខាបានជួបប្រទះកន្លងមកផងដែរ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    លោកស្រី អ៉ី នារីនេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ទៀ ស្យាម ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងព្រឹត្តិការណ៍អម កម្មវិធី KOH KONG CALLING អបអរសាទរពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/05/2026

    លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ដឹកនាំស្មៀនឃុំ មេភូមិ និងអនុភូមិ១ អមដំណើរលោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគនៃរដ្ឋបាលខេត្ត ចុះសិក្សាលើគម្រោងសាងសង់ផ្លូវបេតុង១ខ្សែ នៅចំណុចក្រោយសាលាបឋមសិក្សាប៉ាក់ខ្លង និងវិទ្យាល័យប៉ាក់ខ្លង ស្ថិតក្នុងភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/05/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា និងលោក អ៊ិន ញឿន នាយករងរដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំ សម្រាប់ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក តុង យ៉ាវ អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាល បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោកស្រី អ៉ិន សុភី អភិបាលរងស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យនិងផ្ដល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក ឆ្នាំ២០២៦-២០២៨