រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយមន្រ្តីត្រួតពិនិត្យគ្រប់គ្រងការសម្ភាសន៍របស់ក្រសួងកសិកម្ម និងមន្រ្ដីសម្ភាសន៍របស់មន្ទីរផែនការខេត្ត បានចុះសម្ភាសន៍ និងកត់ត្រាទិន្នន័យគ្រួសារ

ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយមន្រ្តីត្រួតពិនិត្យគ្រប់គ្រងការសម្ភាសន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្ដីសម្ភាសន៍របស់មន្ទីរផែនការខេត្តកោះកុង បានចុះសម្ភាសន៍ និងកត់ត្រាទិន្នន័យគ្រួសារ បានលទ្ធផលដូចជា៖

  • នៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចំនួន ១២គ្រួសារ
  • នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់ជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចំនួន ១២គ្រួសារ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង