រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ចុះពិនិត្យទីតាំងស្នើសុំថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ

ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា               ឆ្នាំ២០២១

នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឺក បានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយកញ្ញា ញឹម សុដាវី  អនុប្រធានការិយាល័យរដ្ឋបាលផែនការ និងអនុសញ្ញាអន្តរជាតិ   បានចុះពិនិត្យទីតាំងស្នើសុំថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ នៅក្នុងភូមិសាស្ត្រឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

លទ្ធផលនៃការចុះពិនិត្យសិក្សាទីតាំងស្នើសុំ ថែរក្សា សត្វត្រចៀកកាំជាលក្ខណៈគ្រួសារ បានចំនួន ០៨ ទីតាំង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង