រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឯកសារ​ប្រជាពលរដ្ឋ​ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ​ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ឯកសារ​បញ្ជីឈ្មោះ ប្រជាពលរដ្ឋ​រស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនយូញៀន។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង​ផ្ទៀតផ្ទាត់ឱ្យបានច្បាស់លាស់​អំពី​ឈ្មោះ អត្តសញ្ញាណប្រជាពលរដ្ឋ​ដែលរស់នៅ ក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុនយូញៀន ដើម្បីរដ្ឋបាលខេត្តកោះកុង ធ្វើរបាយការណ៍គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង ដែល​មានសមាសភាពចូលរួមដូចជា​ លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលស្រុកគិរីសាគរ លោកមេឃុំព្រែកខ្សាច់ និងស្មៀនឃុំព្រែកខ្សាច់៕

អត្ថបទទាក់ទង