រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំកិច្ចសន្យាជួលដីទីតាំងឆ្នេរប៉ាក់ខ្លងសម្រាប់ឆ្នាំ២០២១

ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំកិច្ចសន្យាជួលដីទីតាំងឆ្នេរប៉ាក់ខ្លងសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ប្រាក់វិចិត្រ អភិបាលស្រុក និងជាប្រធានអង្គប្រជំុ មានរបៀបវារៈដូចខាងក្រោម ៖
១-មតិសំណេះសំណាលនិងបើកអង្គប្រជុំ របស់លោកអភិបាលស្រុក
២-របាយការណ៍ចំណូ-ចំណាយថវិកាដែលបានមកពីការជួលដីឆ្នេរប៉ាក់ខ្លងកន្លងមក (ដោយលោក អៀវ កុសល មេឃុំប៉ាក់ខ្លង)
៣-ពិនិត្យ និងពិភាក្សាអំពីកិច្ចសន្យាជួលដីឆ្នេរសមុទ្រប៉ាក់ខ្លងសម្រាប់ឆ្នាំ២០២១
៤-បញ្ហាផ្សេងៗ ។

អត្ថបទទាក់ទង