/ / /

​លោក ឃុន វណ្ណា មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំកោះកាពិ សមាជិកក្រុមប្រឹក្សាឃុំ​បានបន្តការងារ​បែង​ចែកគោលដៅចុះតាមភូមិនីមួយៗ នៃរដ្ឋបាលឃុំកោះកាពិ

ស្រុកកោះកុងៈ រដ្ឋបាលឃុំកោះកាពិ នៅថ្ងៃច័ន្ ទ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១ដោយមានការចាត់តាំង​ពី​លោក ឃុន វណ្ណា មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំកោះកាពិ សមាជិកក្រុមប្រឹក្សាឃុំ​បានបន្តការងារ​បែង​ចែកគោលដៅចុះតាមភូមិនីមួយៗ នៃរដ្ឋបាលឃុំកោះកាពិ ដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ មេភូមិ សហការណ៍ជាមួយបុគ្គលិកប៉ុស្ថិ៍សុខភាពឃុំ ធ្វើការពិនិត្យ និងតាមដានប្រជា​ពលរដ្ឋចេញនិងចូល ពិសេសតាមដានពលករមកពីប្រទេសថៃ​ចូលមកក្នុង​មូលដ្ឋាន​ភូមិនីមួយៗ នៅទូទាំងឃុំកោះកាពិ ។
ជាលទ្ធផលសម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នេះ ពុំមានប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក និងចំណូលស្រុក និងពុំមានពលករមកពីប្រទេសថៃ​ចូលមក​មូលដ្ឋាន​ឃុំទេ ។ ចំពោះពលករចំនួនមួយគ្រួសារដែលបានមកពីប្រទេសថៃ​ចូលមកក្នុង​ភូមិ​កោះស្រឡៅកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នោះអាជ្ញាធរឃុំ បានសហការណ៍​ជាមួយមណ្ឌលសុខភាពត្រពាំងរូង កម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ និងអាជ្ញាធរភូមិ ធ្វើការបញ្ជូន​ពួកគាត់ទៅធ្វើចត្តាឡីស័កនៅខេត្តកាលពីព្រឹកថ្ងៃទី០៤ ខែមករាឆ្នាំ២០២១ រួចរាល់ហើយ ។

ប្រភពៈ សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានដឹកនាំក្រុមការងារវេនយាមប្រចាំការ នៅសាលាឃុំព្រែខ្សាច់ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥  ដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំសមាជិកក្រុមការងារវេនយាមប្រចាំការពេលយប់ នៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ចេង មុនីរិទ្ធ អភិបាលនៃគណអភិបាលស្រុកគិរីសាគរ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២០០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៉ី យីវ ដែលបានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានដឹកនាំលោកមេភូមិ ដើម្បីយកយានជំនិះផ្ទាល់ខ្លួនក្នុងការជួយដឹកជនភៀស សឹកដែលមានជំងឺ ១. ឈ្មោះ យាយ វិត អាយុ ៦០ឆ្នាំ ២. ឈ្មោះ សុធារី អាយុ ២៣ ឆ្នាំ និងមានកូន អាយុ៣ខួប ដើម្បីឱ្យស្នាក់នៅមណ្ឌលសុខភាពត្រពាំងរូង

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក