រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ដល់កងកម្លាំង

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកនាយករដ្ឋបាលសាលាខេត្ត តំណាងលោកជំទាវអភិបាលខេត្ត និងមានការចូលរួមពី លោកមេបញ្ជាការ នៃបញ្ជាការដ្នានតំបន់ប្រតិបត្តិការសឹងរងកោះកុង លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងលោកអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចុះសួរសុខទុក្ខ ចែកជូនគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារការពារជំងឺកូវីត១៩(Covid-19) និងជូនពរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ដល់កងកម្លាំង ដែលឈរជើងនៅផ្នែកសឹករងមណ្ឌលសីមា ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក២០៧ និងកងវរសេនាតូចលេខ៣ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕

អត្ថបទទាក់ទង